-->
KKK

Friday, July 1, 2022

ឯកឧត្តម ខៀវ កាញារីទ្ធ៖ ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនបានចូលរួមពិនិត្យពិភាក្សាកែសម្រួលសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន និងបានឯកភាពគ្នាម្ដងរួចហើយ តែបែរជាត្រឡប់មកក្រោយវិញ

kkkចំនួនអ្នកទស្សនា: Views


ភ្នំពេញ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មានបានលើកឡើងថា ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនខ្លះ បានចូលរួមពិនិត្យពិភាក្សាកែសម្រួលនូវសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ជាមួយក្រសួងព័ត៌មាន រាប់ឆ្នាំកន្លងមកហើយ ព្រមទាំងបានឯកភាពគ្នាម្តងរួចមកហើយដែរ តែមកដល់ពេលនេះ បែរជាត្រឡប់មកក្រោយវិញ។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក្នុងកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានដែល បានធ្វើឡើងនាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងព័ត៌មាន។
ឯកឧត្តម ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ច្បាប់ស្តីសិទ្ធិទទួលព័ត៌មាន គឺក្រសួងព័ត៌មាន សហការជាមួយអង្គការ UNESCO រួមទាំងដៃគូពាក់ព័ន្ធ ក្រសួង ស្ថាប័ននានា ហើយចុងក្រោយនេះ មានការចូលរួមពិនិត្យដោយក្រសួងយុត្តិធម៌ បន្ទាប់មកបញ្ជូនទៅគណៈរដ្ឋមន្រ្តី។ ប៉ុន្តែក្នុងរយៈពេលថ្មីៗនេះ គឺមានសំណើរបស់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន ដាក់ទៅខុទ្ទកាល័យសម្តេចនាយករដ្ឋមន្រ្តី ហើយលិខិតនេះក៏បានប្រគល់មកឱ្យក្រសួងព័ត៌មាន ពិនិត្យឡើងវិញ។
ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា ច្បាប់ដែលអាចឆ្លងចេញបាន គឺផ្អែកលើគោលការណ៍អន្តរជាតិ ហើយក៏ពាក់ព័ន្ធសភាពការណ៍ជាក់ស្តែងក្នុងប្រទេស ហើយអ្វីសំខាន់គឺសភាពការណ៍នយោបាយ។
សូមជម្រាបជូនថា ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន កំណត់អំពីសិទ្ធិនិងកាតព្វកិច្ចក្នុងការទទួលនិងផ្ដល់ព័ត៌មាន នីតិវិធី ស្នើសុំ និងផ្តល់ព័ត៌មាន និងអំពីព័ត៌មានសម្ងាត់ក្នុងគោលបំណងដើម្បីធានាឱ្យសាធារណជនគ្រប់រូប នូវសិទ្ធិក្នុងការទទួលបានព័ត៌មានពីស្ថាប័នសាធារណៈ។ ច្បាប់នេះ កំណត់អំពីសិទ្ធិនិងកាតព្វកិច្ចនៃការទទួលនិងផ្ដល់ព័ត៌មាន គោលការណ៍ វិធាននីតិវិធីស្នើសុំនិងផ្តល់ព័ត៌មាន ព័ត៌មានសម្ងាត់និងកិច្ចការពារអ្នកផ្ដល់ព័ត៌មានក្នុងគោលបំណងដើម្បីធានាឱ្យសាធារណជនគ្រប់រូបនូវសិទ្ធិ ក្នុងការទទួលបានព័ត៌មានពីស្ថាប័នសាធារណៈ និងកាត់បន្ថយព័ត៌មានសម្ងាត់ឱ្យមានកម្រិត អប្បបរមាស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា

Wednesday, June 8, 2022

ឯកឧត្ដមឃួងស្រេងណែនាំដល់មន្រ្តីត្រូវបំពេញការងារឱ្យអស់ពីសមត្ថភាពកម្លាំងកាយចិត្ត និងមានការលះបង់ខ្ពស់ដើម្បីប្រសិទ្ធភាពការងារ

kkkចំនួនអ្នកទស្សនា: Views




ភ្នំពេញ៖ ឯកឧត្ដមឃួងស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា   ក្នុងនាមជាមន្ត្រីនៅថ្នាក់ក្រោមជាតិត្រូវបំពេញការងារឱ្យអស់ពីសមត្ថ ភាព  អស់ពីកម្លាំងកាយចិត្ត  និងមានការលះបង់ខ្ពស់ ជាមួយការងារដើម្បីធ្វើយ៉ាង ណាបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញឱ្យកាន់តែល្អប្រសើរ។

ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានណែនាំដូច្នេះ ក្នុងឱកាសអញ្ជើញ ជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់តំណែងរបស់មន្ត្រីរាជការ ក្នុងរចនាសម្ព័ន្ធសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី០៨ ខែមិថុនាឆ្នាំ២០២២ នេះ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម  ឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា ក្នុងនាមជាមន្ត្រីនៅថ្នាក់មូល ដ្ឋានឬថ្នាក់ក្រោមជាតិ បើមិនមានការលះបង់ទេ យើងធ្វើ ការងារបម្រើប្រជាពលរដ្ឋមិន បានទេ ពិសេសមន្ត្រីនៅថ្នាក់រាជធានី ,ខណ្ឌនិងសង្កាត់នេះហើយ ដោយយើងជាអ្នកនៅផ្ទាល់ជាមួយប្រជាពលរដ្ឋ ។ ការអនុវត្តការងារបែបនេះនឹងទទួលបានការជឿទុកចិត្តនិងភាពកក់ក្តៅពីប្រជាពលរដ្ឋ។ ជាក់ស្តែងនាពេលប៉ុន្មានថ្ងៃកន្លងមកនេះ ពិតជាបានបង្ហាញឱ្យឃើញហើយថា ដោយសារតែយើងបានលះ បង់ បានយកអស់កម្លាំងកាយចិត្ត ក្នុងការបម្រើប្រជាពលរដ្ឋនេះហើយ ទើបប្រជាពលរដ្ឋឆ្លើយតបមកវិញយ៉ាងល្អប្រសើរ នោះគឺការបោះឆ្នោតគាំទ្រ ឱ្យយើងបន្តការងារបម្រើពួកគាត់បន្តទៅមុខទៀត។

  ក្នុងឱកាសនោះដែរឯកឧត្ដម  ឃួង ស្រេងក៏បានណែនាំដល់មន្ត្រីធនធាន មនុស្សនៃសាលារាជធានីភ្នំពេញទាំងអស់ត្រួតពិនិត្យមើលឱ្យបានច្បាស់លាស់ចំពោះស្មៀននៅតាមសង្កាត់ទាំង១០៥ ដើម្បីធ្វើយ៉ាងណាឱ្យការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋត្រូវតែល្អនិងត្រូវតែមានតម្លាភាព។ ឯកឧត្ដមក៏បានបញ្ជាក់បន្ថែមថា សម្រាប់មន្ត្រីនៅថ្នាក់ក្រោមជាតិនេះការបម្រើប្រជាពលរដ្ឋគឺត្រូវធ្វើឡើង មិនថាយប់ឬថ្ងៃ ឈប់សម្រាកឡើយ ។ មន្ត្រីយើងដែលបាននិងកំពុងបំពេញការងារ បើមានចំណុចណាដែលមិនចេះ មិនយល់ ត្រូវចេះសួរគេ ហើយការសួរនេះហើយ ការងារយើងនឹងចេះអស់មួយជីវិត។

គួរបញ្ជាក់ថា ក្នុងពិធីនេះត្រូវបានតែងតាំងមន្ត្រីរាជការ ចំនួន ០៥ រូប ក្នុងរចនាសម្ព័ន្ធទីចាត់ការគ្រប់គ្រងធនធាន មនុស្សសាលារាជធានីភ្នំពេញ ក្នុងនោះរួមមាន៖ ១. លោក ហ៊ីម លីម៉េង បានតែងតាំងឱ្យកាន់មុខតំណែងជានាយកទីចាត់ការគ្រប់គ្រងធនធាន មនុស្ស ។ ២. លោកស្រី ឈុន បូរ៉ាវី ឱ្យកាន់មុខតំណែងជា នាយិការងនៃទីចាត់ការ គ្រប់ គ្រងធនធានមនុស្ស។ ៣ លោក ឡុង តារា ឱ្យកាន់មុខ តំណែងជាប្រធានការិយា ល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រង ធនធាន មនុស្ស ។៤. លោក គឹម ច័ន្ទអឿន ឱ្យកាន់មុខតំណែងជាអនុជាប្រធានការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ ការគ្រប់គ្រង ធនធានមនុស្ស ។៥កញ្ញា រដ្ឋា ចន្ទី ឱ្យកាន់មុខ តំណែងជាអនុប្រធានការិយា ល័យកសាងសមត្ថភាពនៃទីចាត់ការគ្រប់គ្រងធនធាន មនុស្ស។

លោក ហ៊ីម លីម៉េង  បានធ្វើការប្តេជ្ញាចិត្តថា៖ នេះជាឱកាសដែលពួកយើង បានបញ្ចេញសមត្ថភាព ដើម្បីបម្រើក្រុមប្រឹក្សានិងគណៈអភិបាលរាជធានី ។ លោកសូមប្តេជ្ញាចិត្តថា នឹង គ្រប់ គ្រងធនធានមនុស្សឱ្យកាន់តែមានប្រសិទ្ធភាព និងគ្រប់គ្រងប្រព័ន្ធការងារឱ្យកាន់តែល្អប្រសើរ លើកកម្ពស់សមត្ថ ភាព ដើម្បីជាកម្លាំងស្នូលរបស់ស្ថាប័ននិងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អបំផុត៕


នាយឧត្តមសេនីយ៍ សៅ សុខា បន្តដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត

kkkចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បន្តអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២២) និងសម្ពោធសមិទ្ធផលនានា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

កិច្ចប្រជុំនេះបានធ្វើឡើងនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីក្រសួងស្ថាប័នដែលមានការពាក់ព័ន្ធ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២នេះ។

សូមជម្រាបថា ពិធីរំលឹកខួបលើកទី៤៥ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២) នឹងត្រូវធ្វើនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ដោយឡែក «ទិវាចងចាំនៃដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត» គឺត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ហើយរាល់ឯកសារនានារបស់សមមិត្ត ហ៊ុន សែន ពាក់ព័ន្ធនឹងដំណើរ ការតស៊ូលះបង់ជីវិត ដើម្បីជាតិមាតុភូមិត្រូវបានឆ្លាក់នៅវិមានឈ្នះ-ឈ្នះ ដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយបានសិក្សារៀនសូត្រ និងចងចាំនូវព្រឹត្តិការណ៍មួយនេះ។

តំបន់កោះថ្ម ចំណុចអាងដាច់ X16 គឺជាចំណុចនៃការចាប់ផ្ដើមដំណើរតស៊ូរំដោះជាតិរបស់សម្ដេចតេជោ ហ៊ុន សែន ឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០)៕

Monday, June 6, 2022

អភិបាលរាជធានីភ្នំពេញ អញ្ជើញសម្ពោធផ្សារទំនើប ព្រីនស៍ ថាមស៍ សឃែ្វរ របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្តេត គ្រុប

kkkចំនួនអ្នកទស្សនា: Views


 ភ្នំពេញ: ថ្ងៃទី០៧ ខែ អភិបាលរាជធានីភ្នំពេញ អញ្ជើញសម្ពោធផ្សារទំនើប ព្រីនស៍ ថាមស៍ សឃែ្វរ របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្តេត គ្រុប

 ឆ្នាំ២០២២ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការ ផ្សារទំនើប ព្រីនស៍ ថាមស៍ សឃែ្វរ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដំបូងបង្អស់របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្តេត គ្រុប ដែលមានទីតាំងស្ថិតនៅផ្នែកខាងត្បូងនៃមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២។

រូបថត៖ អុក សុខខឿន

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes